ជនអនាថា​ត្រូវ​បន្ដ​​ឃុំ​​គ្មាន​ថ្ងៃ​កំណត់

មនុស្ស​ប្រុស ស្រី និង​ក្មេង ជាង​ ១០០​ នាក់​​​ដែល​ត្រូវ​បាន​ប្រមូល​​ពី​តាម​ដង​ផ្លូវ​​ក្នុង​រាជធានី​ភ្នំពេញ​កាល​សប្តាហ៍​មុន​នៅ​តែ​កំពុង​ជាប់​ឃុំ​​នៅ​ឡើយ​កាល​ម្សិលមិញ​​នៅ​​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ តាម​បញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ​។ អ្នក​ជាប់​ឃុំ​ទាំងអស់​នោះ​ដែល​អាជ្ញាធរ​និយាយ​ថា ​ជា​មនុស្ស​គ្មាន​ផ្ទះ​សម្បែង ស្ត្រី​រកស៊ី​ផ្លូវភេទ ឬ​អ្នក​ញៀនថ្នាំ​ត្រូវ​​បាន​បង្ខំ​ឲ្យ​ចូល​ក្នុង​រថយន្ត​​​កាលពី​សប្តាហ៍​មុន​ហើយ​បើក​យក​ទៅ​ឃុំ​​នៅ​​​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​ដែល​ដូច​ពន្ធនាគារ​។ នៅពេល​អ្នក​កាសែត​​​ភ្នំពេញ​ប៉ុស្តិ៍​​ចុះ​ទៅ​​កាល​រសៀល​ម្សិលមិញ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ឃើញ​​ពី​ខាង​ក្រៅ​របង​កំពុង​ដាំបាយ​ដេក​លើ​ស្មៅ និង​ដើរ​ចុះ​ឡើងៗ​។ …

Alice Cuddy និង សែន ដាវីត
http://bit.ly/1BIEAO8