ក្រសួង៖ ការដំឡើងបៀវត្សមិនទាន់បំពេញតម្រូវការឡើយ
ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ថា ការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់នាពេលនេះ នៅមិនទាន់អាចបំពេញតាមតម្រូវការជាក់ស្តែងរបស់គ្រូបង្រៀននៅឡើយ ប៉ុន្តែក្រសួងពិនិត្យលើកត្តាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន។ ក្នុងការប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០១៦ ក្រោមប្រធានបទ «គ្រូបង្រៀន គឺជាអ្នកសម្រួចអនាគតរបស់សិស្ស» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃម្សិលមិញ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាល នៅតែមានឆន្ទៈក្នុងការផ្តល់គុណតម្លៃ និងបន្តជួយទំនុកបម្រុងគ្រូបង្រៀនតាមគ្រប់រូបភាព និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងនោះបានដាក់ចេញនៅវិធានការ ដើម្បីពន្លឿនការបើកប្រាក់បៀវត្សជូនឲ្យបានទាន់ពេលវេលា និងតាមប្រព័ន្ធធនាគារដំឡើងប្រាក់បំណាច់មុខងារជូនគ្រូបង្រៀនគ្រប់កម្រិតនិងប្រាក់តំបន់សម្រាប់គ្រូបង្រៀននៅតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាលជាដើម។ …
ប៉ិច សុធារី
http://bit.ly/2dpuPJQ