គ្រូបង្រៀន​ដែល​ជា​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​នឹង​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​

​គ្រូបង្រៀន​ ​និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា​ ​គ្រូបង្រៀន​នៅ​ទូ​ទាំង​ប្រទេស​នឹង​ចាប់ផ្តើម​ធ្វើ​កូដកម្ម​ឡើង​វិញ​នៅ​ថ្ងៃនេះ​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​២៥០​ដុល្លារ​ក្នុង​មួយ​ខែ​។​ ​គ្រូបង្រៀន​ក្នុង​រាជធានី​ភ្នំពេញ​ និង​យ៉ាង​ហោច​ណាស់​ក្នុង​ខេត្ត​ចំនួន​ប្រាំ​ទៀត​ កាលពី​ថ្ងៃ​ច័ន្ទ​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​ដាច់​ដោយឡែក​ពី​គ្នា​បន្ទាប់​ពី​ លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កូដកម្ម​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ស​ប្តា​ហ៍​មុន​។​ ទោះជា​យ៉ាងណា​ កូដកម្ម​កាលពី​ថ្ងៃ​ច័ន្ទ​មិន​ត្រូវ​បាន​សម្របសម្រួល​ទេ​ បន្ទាប់​ពី​លោក​ រ៉ុ​ង​ ឈុ​ន​ នៅ​តែ​មិន​អាច​ទាក់ទង​បាន​អស់​រយៈពេល​បី​ថ្ងៃ​ហើយ​ចាប់តាំងពី​ចុង​ស​ប្តា​ហ៍​មក​។​ …

ផន បុប្ផា និង Matt Blomberg
http://www.cambodiadailykhmer.com/news/9183/