គ្រូបង្រៀនដែលជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជានឹងធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ
គ្រូបង្រៀន និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងកាលពីម្សិលមិញថា គ្រូបង្រៀននៅទូទាំងប្រទេសនឹងចាប់ផ្តើមធ្វើកូដកម្មឡើងវិញនៅថ្ងៃនេះ ដើម្បីទាមទារដំឡើងប្រាក់ខែឲ្យបាន២៥០ដុល្លារក្នុងមួយខែ។ គ្រូបង្រៀនក្នុងរាជធានីភ្នំពេញ និងយ៉ាងហោចណាស់ក្នុងខេត្តចំនួនប្រាំទៀត កាលពីថ្ងៃច័ន្ទបានចាប់ផ្តើមធ្វើកូដកម្មដាច់ដោយឡែកពីគ្នាបន្ទាប់ពី លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអំពាវនាវឲ្យធ្វើកូដកម្មនៅទូទាំងប្រទេសកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណា កូដកម្មកាលពីថ្ងៃច័ន្ទមិនត្រូវបានសម្របសម្រួលទេ បន្ទាប់ពីលោក រ៉ុង ឈុន នៅតែមិនអាចទាក់ទងបានអស់រយៈពេលបីថ្ងៃហើយចាប់តាំងពីចុងសប្តាហ៍មក។ …
ផន បុប្ផា និង Matt Blomberg
http://www.cambodiadailykhmer.com/news/9183/