អ្នកផ្តល់សេវាទូរគមនាគមន៍នឹងប្រឈមបញ្ហា
សេចក្ដីព្រាងច្បាប់ថ្មីរបស់រដ្ឋាភិបាលដែលត្រូវបានបកប្រែក្រៅផ្លូវការបង្ហាញថា ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងហេដ្ឋរចនាសម្ព័ន្ធ ហើយសូម្បីអ្នកប្រើប្រាស់ឧបកណ៍ទូរគមនាគមន៍អាចប្រឈមនឹងការពិន័យយ៉ាងច្រើន បើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អនុវត្តវិធានការរបស់ខ្លួន។
ការបកប្រែថ្មីនៃសេចក្ដីព្រាងច្បាប់ទូរគមនាគមន៍ដែលមិនទាន់អនុម័តនៅឡើយត្រូវបានលេចធ្លាយមកដល់ភ្នំពេញប៉ុស្ដិ៍ នៅក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃរវាងក្រសួង និងតំណាងវិស័យឯកជនដែលបញ្ចប់នៅថ្ងៃនេះ។
តំណាងក្នុងឧស្សាហកម្មនេះមួយរូបសុំមិនបញ្ចេញឈ្មោះប្រាប់ថា៖ «ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត វាពិតជានឹងសង្កត់សង្កិនដល់ឧស្សាហកម្មនេះ។ វាអនុញ្ញាតឲ្យរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរអ្វីដែលពួកគេចង់ធ្វើនៅពេលណាដែលពួកគេចង់ធ្វើ»។ …
Eddie Morton
http://bit.ly/1nVEo0a