អ្នក​ផ្តល់​សេវា​ទូរគមនាគមន៍​នឹង​ប្រឈម​បញ្ហា

 សេចក្ដី​ព្រាង​ច្បាប់​ថ្មី​របស់​រដ្ឋា​ភិបាល​ដែល​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវការ​បង្ហាញ​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត និង​ហេដ្ឋ​រចនា​សម្ព័ន្ធ​ ហើយ​សូម្បី​អ្នក​ប្រើ​ប្រាស់​ឧបកណ៍​ទូរគមនាគមន៍​អាច​ប្រឈម​នឹង​ការ​ពិន័យ​យ៉ាង​ច្រើន​ បើ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​អនុវត្ត​វិធាន​ការ​របស់​ខ្លួន។

ការ​បកប្រែ​ថ្មី​នៃ​សេចក្ដី​ព្រាង​ច្បាប់​ទូរគមនាគមន៍​ដែល​មិន​ទាន់​អនុម័ត​នៅឡើយ​ត្រូវ​បាន​លេច​ធ្លាយ​មក​ដល់​ភ្នំពេញប៉ុស្ដិ៍ នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល​ ២​ថ្ងៃ​រវាង​ក្រសួង និង​តំណាង​​វិស័យ​ឯកជន​ដែល​បញ្ចប់​នៅ​ថ្ងៃ​នេះ។

តំណាង​ក្នុង​ឧស្សាហកម្ម​នេះ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា៖ «ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត វា​ពិតជា​នឹង​សង្កត់​សង្កិន​ដល់​ឧស្សាហ​កម្ម​នេះ។ វា​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​​ក្នុង​ការ​ផ្លាស់​ប្តូរ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នៅ​ពេលណា​ដែល​ពួក​គេ​​ចង់​ធ្វើ»។ …

Eddie Morton
http://bit.ly/1nVEo0a