ក្រសួង​អប់រំ​នឹង​ប្តូរ​យុទ្ធសាស្ត្រ​នៃ​ការ​រៀបចំ​ប្រឡង​គ្រប់​កម្រិត

មន្ត្រី​ក្រសួង អប់រំ ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​សិក្សា​ថ្មី ២០១៤ នេះ​ទៅ ក្រសួង​នឹង​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​នៃ​ការ​ប្រឡង​ឆមាស​ថ្នាក់​បឋម​ភូមិ​និង​ទុតិយភូមិ ដោយ​តម្រូវ​ឲ្យ​គ្រូ​ចេញ​វិញ្ញាសា​ដោយ​ខ្លួន​ឯង រួច​សរសេរ​ដាក់​លើ​ក្តារ​ខៀន​លែង​មាន​សំណៅ​ថត​ចម្លង​ទៀត​ដែល​ការ​ធ្វើ​នេះ​ចៀសវាង​ការ​បែក​ធ្លាយ​ជា​សាធារណៈ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​គុណភាព​អប់រំ។ លោក លឹម សុត្ថារិទ្ធ ប្រធាន​ការិយាល័យ​នៃ​ការ​ផ្គត់​ផ្គង់​សៀវភៅ​សិក្សា​គោល​នៃ​នាយកដ្ឋាន អភិវឌ្ឍន៍​កម្មវិធី​សិក្សា​របស់​ក្រសួង អប់រំ យុវជន និង​កីឡា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្នុង​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ​ដែល​មាន​រដ្ឋ​មន្ត្រី​ថ្មី​ផង​នោះ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ចំនួន​ដើម្បី​បញ្ចៀស​នូវ​ការ​រិះគន់​ចំពោះ​ការ​ប្រឡង​នានា​ដូចជា​ថា​មាន​បែក​ធ្លាយ​វិញ្ញាសា ឬ​ក៏​ចោទ​ថា សិស្ស​មិនមែន​មក​ប្រឡង​ទេ តែ​ជា​ការ​មក​ចម្លង។ …

ឆាយ ច័ន្ទនីដា
http://postkhmer.com/index.php/national/1-national-news/108667-2014-01-02-03-06-35