បាក់សំណង់អគារនៅថៃ ស្លាប់ពលករខ្មែរបី របួសម្នាក់
មនុស្សយ៉ាងហោចណាស់ ៦នាក់ ក្នុងនោះពលករខ្មែរ ៣នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់បាក់ស្រុតសំណង់ ខុនដូ មួយកន្លែងនៅប៉ែកខាងជើងទីក្រុងបាងកកពីថ្ងៃចន្ទ។
មនុស្ស ២៤ នាក់ ក្នុងនោះម្នាក់ជាតិកម្ពុជា បានរងរបួសក្នុងគ្រោះថ្នាក់នេះ ខណៈដែលកម្មករកំពុងតែចាក់បេតុងនៅជាន់ដំបូល។ មន្រ្តីសុខាភិបាល រាយការណ៍ថា មនុស្ស ៣៣ នាក់ បានកប់ក្រោមគំនរអគារ ៦ជាន់ រួមមានជនជាតិថៃ ២៤នាក់ និងជនបរទេស ៩នាក់។ …
វង្ស សុខេង និង Laignee Barron
http://bit.ly/1rpTKNR