បាក់​សំណង់​អគារ​​នៅ​ថៃ ​ស្លាប់​ពលករ​ខ្មែរ​បី​ របួស​ម្នាក់

មនុស្ស​យ៉ាង​ហោច​ណាស់ ៦​នាក់ ក្នុង​នោះ​ពលករ​ខ្មែរ​ ៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​បាក់​ស្រុត​សំណង់​ ខុនដូ ​មួយ​កន្លែង​នៅ​ប៉ែក​ខាង​ជើង​ទីក្រុង​បាងកក​ពី​ថ្ងៃ​ចន្ទ។

មនុស្ស ២៤ នាក់ ក្នុង​នោះ​ម្នាក់​ជាតិ​កម្ពុជា បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​នេះ ខណៈ​ដែល​កម្មករ​កំពុង​តែ​ចាក់​បេតុង​នៅ​ជាន់​ដំបូល។ មន្រ្តី​សុខា​ភិបាល រាយការណ៍​ថា មនុស្ស ៣៣ នាក់ បាន​កប់​ក្រោម​គំនរ​អគារ ៦ជាន់ រួម​មាន​ជន​ជាតិ​ថៃ ២៤​នាក់ និង​ជន​បរទេស ៩នាក់។ …

វង្ស សុខេង និង Laignee Barron
http://bit.ly/1rpTKNR