កាស៊ីណូនៅប៉ោយប៉ែតរងឥទ្ធិពលពីស្ថានភាពថៃ
មន្ត្រីច្រកព្រំដែន និង អ្នកនៅក្នុងវិស័យកាស៊ីណូបានឲ្យដឹងថា ចំនួនភ្ញៀវជនជាតិ ថៃ ចូលមកកាស៊ីណូនៅតាមច្រកព្រំដែន ប៉ោយប៉ែត បានថយចុះបន្ទាប់ពី ប្រទេសថៃ គ្រប់គ្រងដោយមេដឹកនាំរដ្ឋប្រហារយោធា។ លោក អាង វណ្ណៈ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត មានប្រសាសន៍ថា ដំណើរការទំនិញ និងចរាចរនៅតាមច្រកព្រំដែនមានសភាពធម្មតា ប៉ុន្តែចំនួនភ្ញៀវបរទេស និងអ្នកដែលមកលេងកាស៊ីណូមានការធ្លាក់ចុះនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយតាំងពី ប្រទេសថៃ ប្រកាសរដ្ឋប្រហារនៅថ្ងៃ ទី២២ កន្លងមក។ លោកថ្លែងថា៖ «ភ្ញៀវជាជនបរទេសធ្លាក់ចុះច្រើន ក្នុងនោះទាំងភ្ញៀវទេសចរដែលមក កម្ពុជា យើងតាមរយៈ ថៃ ក៏ធ្លាក់ចុះ ហើយភ្ញៀវដែលមកលេងនៅកាស៊ីណូក៏ធ្លាក់ចុះដែរ»។ …
ចាន់ មុយហុង
http://bit.ly/1ucyQ75