កាស៊ីណូ​នៅ​ប៉ោយប៉ែត​រង​ឥទ្ធិពល​ពី​ស្ថានភាព​ថៃ

មន្ត្រី​ច្រក​ព្រំដែន និង អ្នក​នៅ​ក្នុង​វិស័យ​កាស៊ីណូ​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ជនជាតិ ថៃ ចូល​មក​កាស៊ីណូ​នៅ​តាម​ច្រក​ព្រំដែន ប៉ោយប៉ែត បាន​ថយ​ចុះ​បន្ទាប់​ពី ប្រទេស​ថៃ គ្រប់​គ្រង​ដោយ​មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​យោធា។ លោក អាង វណ្ណៈ ​ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ប៉ោយប៉ែត មាន​ប្រសាសន៍​ថា ដំណើរការ​ទំនិញ និង​ចរាចរ​នៅ​តាម​ច្រក​ព្រំដែន​មាន​សភាព​ធម្មតា ប៉ុន្តែ​ចំនួន​ភ្ញៀវ​បរទេស និង​អ្នក​ដែល​មក​លេង​កាស៊ីណូ​មាន​ការ​ធ្លាក់​ចុះ​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​តាំង​ពី ប្រទេស​ថៃ ប្រកាស​រដ្ឋ​ប្រហារ​នៅ​ថ្ងៃ ទី២២ កន្លង​មក។ លោក​ថ្លែង​ថា៖ «ភ្ញៀវ​ជា​ជន​បរទេស​ធ្លាក់​ចុះ​ច្រើន ក្នុង​នោះ​ទាំង​ភ្ញៀវ​ទេសចរ​ដែល​មក កម្ពុជា យើង​តាម​រយៈ ថៃ ក៏​ធ្លាក់​ចុះ ហើយ​ភ្ញៀវ​ដែល​មក​លេង​នៅ​កាស៊ីណូ​ក៏​ធ្លាក់​ចុះ​ដែរ»។ …

ចាន់ មុយហុង
http://bit.ly/1ucyQ75