ក្រុមហ៊ុន Think Biotech បដិសេធការរិះគន់ពីការកាប់បំផ្លាញព្រៃឈើ
នាយកក្រុមហ៊ុន Think Biotech លោក លូ ឈូឆាង បានចាត់ទុកសេចក្ដីរាយការណ៍របស់ក្រុមសកម្មជនព្រៃឈើ និងបរិស្ថានមួយចំនួន ដែលបានលើកឡើងថា ក្រុមហ៊ុនរបស់លោ នៅពីក្រោយបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃសហគមន៍មួយចំនួនទៀតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ កាលពីថ្ងៃទី ៤ ខែធ្នូ ក្រុមសកម្មជនព្រៃឈើ និងបរិស្ថានមួយចំនួនបានរាយការណ៍ថា ក្រុមហ៊ុន Think Biotech និងក្រុមហ៊ុន Angkor Plywood បានធ្វើសកម្មភាពប្រមូលទិញឈើមូលធំៗ ពីក្រុមជនប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងព្រៃសហគមន៍ប្រាសាទតាខ្មៅដែលសកម្មភាពនេះបានធ្វើឡើងអស់រយៈពេលជិត ១ ខែមកហើយ ដោយគ្មានការចុះបង្ក្រាបពីមន្ត្រីពាក់ព័ន្ធណាមួយឡើយ។ …
ឃុត សុភចរិយា
https://bit.ly/2PaW00D