នគរបាលបញ្ជាក់ថា សារធាតុគីមីត្រូវបានប្រើសម្រាប់ផលិតសាប៊ូ មិនមែនគ្រឿងញៀនទេ
ក្រុមមន្ត្រីបានបញ្ជាក់កាលពីម្សិលមិញថា សារធាតុគីមី៣០តោនដែលនគរបាលរឹបអូសបានកាលពីថ្ងៃពុធ ត្រូវបានប្រើដើម្បីផលិតសាប៊ូក្លែងក្លាយ។ ពួកគេបានបដិសេធមិនបញ្ចេញឈ្មោះជនជាតិចិនដែលត្រូវបានចាប់ខ្លួនទាក់ទងក្នុងការឆ្មក់ចាប់នោះឡើយ។ សារធាតុគីមីរាវនិងរឹងត្រូវបានរក្សាទុកនៅក្នុងធុងធំពណ៌ខៀវ ដបនិងការុងក្នុងឃ្លាំងមួយក្នុងស្រុកស្អាង ខេត្តកណ្តាល។ នគរបាលបានធ្វើតេស្តដើម្បីច្រានចោលការសង្ស័យថាសារធាតុគីមីនេះត្រូវបានរក្សាទុកដើម្បីផលិតគ្រឿងញៀនខុសច្បាប់។ …
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/13069/