នគរបាលបញ្ជាក់ថា សារធាតុគីមីត្រូវបានប្រើសម្រាប់ផលិតសាប៊ូ មិនមែនគ្រឿងញៀនទេ

ក្រុមមន្ត្រីបានបញ្ជាក់កាលពីម្សិលមិញថា សារធាតុគីមី​៣០តោន​​ដែលនគរបាល​រឹប​អូសបាន​​​កាលពី​ថ្ងៃពុធ  ត្រូវបាន​ប្រើ​ដើម្បី​​ផលិតសាប៊ូ​ក្លែងក្លាយ។ ពួកគេ​​បាន​បដិសេធ​មិនបញ្ចេញឈ្មោះ​​ជនជាតិចិន​​ដែលត្រូវ​បាន​ចាប់ខ្លួន​​ទាក់ទង​ក្នុងការ​ឆ្មក់ចាប់នោះឡើយ។ សារធាតុ​​គីមីរាវនិងរឹងត្រូវបាន​រក្សាទុក​នៅក្នុងធុងធំ​​ពណ៌​ខៀវ​ ដបនិងការុងក្នុង​ឃ្លាំង​មួយ​ក្នុងស្រុកស្អាង ​ខេត្តកណ្តាល។ នគរបាលបានធ្វើ​តេស្តដើម្បីច្រាន​ចោលការ​សង្ស័យ​​ថា​​សារធាតុគីមីនេះត្រូវបា​ន​រក្សា​ទុក​ដើម្បី​ផលិតគ្រឿងញៀនខុស​ច្បាប់។ …

សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/13069/