ស្ត្រីបីនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយលោក អុី ឈាន អភិបាលខេត្តប៉ៃលិន
បុគ្គលិកសិទ្ធិមនុស្សបានឲ្យដឹងថា អ្នកភូមិដែលពាក់ព័ន្ធក្នុងវិវាទដីធ្លីជាយូរមកហើយជាមួយក្រុមហ៊ុនមួយ ដែលតាមចោទថាជារបស់លោក អុី ឈាន អភិបាលខេត្តប៉ៃលិន ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ដោយសារតែមិនគោរពបទបញ្ជាពីលោក អុី ឈាន ឲ្យចេញពីដីដែលមានវិវាទនេះ។ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ឈ្មោះ ពេជ្រ សុធា អាយុ៤៧ឆ្នាំ ឱម សំអាត អាយុ៤៤ឆ្នាំ និងឈ្មោះ ឱម សំអុល អាយុ៣១ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគាត់ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ អ្នកភូមិបួននាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងជម្លោះនេះដែរ និងមានឈ្មោះនៅក្នុងដីកាចាប់ខ្លួនមួយ បានរត់គេចខ្លួន។ …