ស្ត្រីបីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីជាមួយលោក អុី ឈាន ​អភិបាល​ខេត្តប៉ៃលិន

បុគ្គលិក​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីជាយូរ​មក​ហើយ​ជាមួយ​ក្រុម​ហ៊ុន​មួយ​ ដែ​ល​តាម​ចោទ​ថាជា​របស់​លោក អុី ឈាន អភិបាល​ខេត្ត​ប៉ៃលិន ត្រូវ​​បាន​ចាប់​ខ្លួន​កាលពីម្សិលមិញ ដោយ​សារ​​​តែ​មិនគោរព​បទ​បញ្ជាពី​លោក​ អុី ឈាន ឲ្យ​ចេញ​ពីដី​ដែល​មាន​វិវាទ​នេះ​។ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​សម្រប​​សម្រួល​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ បាន​​ឲ្យ​ដឹង​ថា ឈ្មោះ​ ពេជ្រ សុធា អាយុ​៤៧​ឆ្នាំ​ ឱម សំអាត អាយុ​៤៤ឆ្នាំ និង​ឈ្មោះ ឱម សំអុល អាយុ​៣១​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ពួកគាត់​ក្នុង​ឃុំស្ទឹង​ត្រង់​ ស្រុក​សាលា​​ក្រៅ។ អ្នក​ភូមិ​បួន​នាក់​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ដែរ និង​មាន​ឈ្មោះ​នៅ​ក្នុង​ដីកា​ចាប់​ខ្លួន​មួយ​ បាន​រត់​គេច​ខ្លួន​។ …

Phann Ana
http://www.cambodiadailykhmer.com/news/12651/