ជន​វ៉ៃ​តំណាងរាស្ត្រ​ ៣ ​នាក់​ត្រូវ​​​បញ្ជូន​ទៅ​ឃុំ​នៅ​គុក​ព្រៃស

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​ឃុំ​​ខ្លួន​ជនសង្ស័យ ៣ នាក់​ដែល​បាន​វ៉ៃ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​រងរបួស​ធ្ងន់​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ការ​ខូចខាត​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស និង​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​បន្ទាប់​ពី​បាន​ធ្វើការ​សាកសួរ​​ពេញ​មួយ​ថ្ងៃ​។

ជន​ជាប់ចោទ​ទាំង ៣ នាក់​ដែល​បាន​ចូល​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម៉ោង​ប្រមាណ​ជា ៨ និង​ ៣០ ​នាទី​ព្រឹក​ម្សិលមិញ​ដោយ​ពុំ​ឃើញ​មាន​ដាក់​ខ្នោះ​ដៃ​ដូច​សកម្មជន ឬ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហុង សុខហួរ និង​ជនសង្ស័យ​ដទៃ​ទៀត​​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កន្លង​មក​ឡើយ​ផ្ទុយ​ទៅវិញ​ពួកគេ​ទាំង ៣ នាក់​ត្រូវ​បាន​គេ​ឃើញ​ដើរ​ឆ្វេចឆ្វាច​ចុះ​ឡើងៗ​ដោយ​សេរី​ពេញ​តុលាការ​។ …

ប៊ុត រស្មីគង្គា
http://bit.ly/1Nfbyot