ក្រសួង​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ ៤៦៨ ​គិត​ជា​ប្រាក់​ប្រមាណ​ $២ ​លាន

ចាប់ពី​ថ្ងៃទី​ ៧ ខែ​មករា រហូតដល់​ថ្ងៃទី ​៤ ខែ​កុម្ភៈ​ក្រសួង​សាធារណការ​បាន​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​មួយចំនួន​បាន​ចំនួន ៤៦៨ ស្លាក​ គិត​ជា​ប្រាក់​បាន​ប្រមាណ ២ ​លាន​ដុល្លារ​។ នេះ​បើតាម​លោក ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ លោក ឈួន វន់ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ចាប់តាំងពី​ថ្ងៃ​បើក​ដំណើរការ​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​ជូន​ប្រជាពលរដ្ឋ​ដំបូង​នៅ​ពីថ្ងៃ​ទី​ ៧ ខែ​មករា រហូត​ដល់​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ពលរដ្ឋ​ដែល​ចង់បាន​លេខ​ពិសេស​ផ្ទាល់ខ្លួន​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ និង​មួយចំនួន​មកពី​តាម​បណ្ដា​ខេត្ដ​បាននាំគ្នា​មក​ទិញ​ស្លាក​លេខ​ផ្ទាល់ខ្លួន​ជា​បន្ដបន្ទាប់​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ …

វ៉ន ដារ៉ា
https://bit.ly/39cyCH2