អាជ្ញាធរខេត្តព្រះវិហារ បិទអាជីវកម្មរ៉ែមាសជាង ១០ កន្លែង
ទីតាំងជីកយករ៉ែមាស មានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ប្រមាណជាង ១០ កន្លែង ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះត្រួតពិនិត្យ និងបង្គាប់ឱ្យរុះរើ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ប្រកបអាជីវកម្មរ៉ែ ចំពោះទីតាំងដែលខុសច្បាប់ នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង ក្នុងឃុំរមទម្យ ស្រុករវៀង។ នេះបើតាមលោក យូ ចិន្ដាយុត្តិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ។ លោក យូ ចិន្ដាយុត្តិ បានបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមករា លោក និងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ តាមទីតាំងរ៉ែមាសជាង ១២ កន្លែង ក្នុងនោះមាន ២ កន្លែង បាននិងកំពុងធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាត។ …
សុទ្ធ គឹមសឿន
https://bit.ly/2ARJtrf