ឧកញ៉ាម្នាក់​គំរាម​ឲ្យ​គេ​បាញ់សម្លាប់អ្នកកាសែតពីរនាក់

យោង​​​តាម​​​របាយការណ៍​​​បង្ហោះ​​​តាម​​​គេហទំព័រ​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ថ្ងៃ​​​សៅរ៍​​​ឧកញ៉ា​​​ក្រុម​​​ហ៊ុន​​​ផលិត​​​កញ្ចក់​​​មួយ​​​បាន​​​គំរាម​​​បាញ់​​​សម្លាប់​​​អ្នក​​​កាសែត​​​ក្នុង​​​ស្រុកពីរ​​​នាក់​​​ នៅ​ពេល​ដែល​ពួកគេ​​​កំពុង​​​​យក​​​ព័ត៌មាន​​​អំពី​​​ជម្លោះ​​​ ដែល​​​ឧកញ៉ា​រូប​នេះ​ឈ្លោះ​​​គ្នា​​​ជាមួយ​​​ពាណិជ្ជករ​​​ម្នាក់​​​ទៀត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ អ្នកកាសែត​​​មកពីគេហទំព័រព័ត៌មាន​​​ Cambodia Express News (CEN) និង​​​ទូរទស្សន៍​​​បាយ័ន​​​កំពុង​​​យក​​​ព័ត៌មាន​​​អំពីការ​​​ឈ្លោះ​​​គ្នារវាង​​​លោក តាំង ផេងប៉ោ ដែលជា​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ផលិត​​​កញ្ចក់​​​ និង​​​លោក លី គឹមហេង ដែល​​​ជា​​អ្នក​រក​​​ស៊ី​ដឹក​​ដី ​​​នៅ​​​ខាង​​​ក្រៅ​​​រោងចក្រ​​​របស់​​​លោក តាំង ផេងប៉ោ ​​​ស្ថិត​​​ក្នុង​​​ខណ្ឌពោធិ៍​​​សែនជ័យ ស្រាប់​តែ​​មាន​​​ការ​​​គំរាម​​​សម្លាប់​​តែម្តង។ …

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/17105/