ឧកញ៉ាម្នាក់គំរាមឲ្យគេបាញ់សម្លាប់អ្នកកាសែតពីរនាក់
យោងតាមរបាយការណ៍បង្ហោះតាមគេហទំព័រនគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ឧកញ៉ាក្រុមហ៊ុនផលិតកញ្ចក់មួយបានគំរាមបាញ់សម្លាប់អ្នកកាសែតក្នុងស្រុកពីរនាក់ នៅពេលដែលពួកគេកំពុងយកព័ត៌មានអំពីជម្លោះ ដែលឧកញ៉ារូបនេះឈ្លោះគ្នាជាមួយពាណិជ្ជករម្នាក់ទៀតក្នុងរាជធានីភ្នំពេញ។ អ្នកកាសែតមកពីគេហទំព័រព័ត៌មាន Cambodia Express News (CEN) និងទូរទស្សន៍បាយ័នកំពុងយកព័ត៌មានអំពីការឈ្លោះគ្នារវាងលោក តាំង ផេងប៉ោ ដែលជាម្ចាស់ក្រុមហ៊ុនផលិតកញ្ចក់ និងលោក លី គឹមហេង ដែលជាអ្នករកស៊ីដឹកដី នៅខាងក្រៅរោងចក្ររបស់លោក តាំង ផេងប៉ោ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានការគំរាមសម្លាប់តែម្តង។ …
អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/17105/