ស្នើឲ្យប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិស៊ើបអង្កេតលើការចាប់ខ្លួនព្រះសង្ឃខ្មែរក្រោម
លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលបានចាប់ផ្ដើមបំពេញបេសកកម្មស្វែងរកការពិតលើកទី១០ របស់លោកមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យនោះ ត្រូវបានស្នើសុំឲ្យស៊ើបអង្កេតបញ្ហារបស់ជនជាតិ ភាគតិចខ្មែរក្រោមបន្ទាប់ពីព្រះសង្ឃប្រាំអង្គត្រូវបានចាប់ខ្លួនចំពោះការចូលរួមក្នុងការតវ៉ាជាមួយកម្មកររោងចក្រកាត់ដេរកាលពីដើមខែនេះ។ នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក ស៊ូបេឌី កាលពីថ្ងៃសុក្រ អង្គការសិទ្ធិមនុស្សជនជាតិ ភាគតិចបានលើកឡើងថា អង្គការនេះ “មិនសប្បាយចិត្ត” ចំពោះការបង្ក្រាបដោយហិង្សាទៅលើការតវ៉ាក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអំឡុងពេលនោះនគរ បាលបានបាញ់សម្លាប់មនុស្សប្រាំនាក់ ហើយបានអំពាវនាវឲ្យអ្នកធ្វើរបាយការណ៍ពិសេសរូបនេះ “ស៊ើបអង្កេតអំពីស្ថានភាពធ្ងន់ធ្ងររបស់ព្រះសង្ឃខ្មែរក្រោម” អំឡុងដំណើរមកបំពេញទស្សនកិច្ចរបស់លោក។ …
Lauren Crothers
http://www.cambodiadailykhmer.com/news/9389/