ស្នើ​ឲ្យ​ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ស៊ើបអង្កេត​លើ​ការ​ចាប់ខ្លួន​ព្រះសង្ឃ​ខ្មែរក្រោម​

​លោក​ សុរិយា​ ស៊ូ​បេ​ឌី​ ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​បាន​ចាប់ផ្ដើម​បំពេញបេសកកម្ម​ស្វែងរក​ការ​ពិត​លើក​ទី​១០​ របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​នោះ​ ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ស៊ើបអង្កេត​បញ្ហា​របស់​ជនជាតិ ភាគតិច​ខ្មែរក្រោម​បន្ទាប់​ពី​ព្រះសង្ឃ​ប្រាំ​អង្គ​ត្រូវ​បាន​ចាប់ខ្លួន​ចំពោះ​ការ​ចូលរួម​ក្នុង​ការ​តវ៉ា​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​កាលពី​ដើមខែ​នេះ​។​ ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ ស៊ូ​បេ​ឌី​ កាលពី​ថ្ងៃ​សុក្រ​ អង្គការសិទ្ធិមនុស្ស​ជនជាតិ ភាគតិច​បាន​លើក​ឡើង​ថា​ អង្គការ​នេះ​ “​មិន​សប្បាយចិត្ត​” ​ចំពោះ​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដែល​អំឡុង​ពេល​នោះ​នគរ បាល​បាន​បាញ់​សម្លាប់​មនុស្ស​ប្រាំ​នាក់​ ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នក​ធ្វើ​របាយការណ៍​ពិសេស​រូប​នេះ​ “​ស៊ើបអង្កេត​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​ព្រះសង្ឃ​ខ្មែរក្រោម​” ​អំឡុង​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​។​​ …

Lauren Crothers
http://www.cambodiadailykhmer.com/news/9389/