ភាពយន្ត «ពូដំរី» និយាយ​ពីការ​អភិរក្ស​ដំរី​នៅ​ ព្រៃឡង់ ​នឹង​ត្រូវ​យក​ទៅ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​ UN

«ពូដំរី [Uncle Elephant]» គឺជា​ខ្សែ​ភាព​យន្ត​ខ្នាត​តូច​មួយ ដែល​និយាយ​អំពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​អាស៊ី និង ធនធាន​ធម្មជាតិ​ដ៏សំបូរ​បែប​ ក្នុង​តំបន់​ ព្រៃឡង់ នឹង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី World Wildlife Film Festival Day 2020 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក នាថ្ងៃទី​ ០៣ ខែ​មីនា ​ខាងមុខ។ លោក ទុយ សេរីវឌ្ឍនា នាយក​កម្មវិធី​នៃ​អង្គការ Wild Earth Allies (Cambodia) និង​ដែល​ជា​តួអង្គ​សំខាន់​នៃ​ខ្សែ​ភាពយន្ត​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃអង្គារ​ថា ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា ពូដំរី [Uncle Elephant Film] ត្រូវ​បាន​ក្រុម​ការងារ​នៃ​អង្គការ Wild Earth Allies (Cambodia) ផលិត​ឡើង​នៅ​ដើម​ឆ្នាំ​ ២០១៩ ហើយ​វាត្រូវ​បាន​ក្រុម​គណៈកម្មការ Wildlife Conservation Film Festival បោះឆ្នោត​ជ្រើសរើស​ឲ្យ​ជាប់​ចំណាត់​ថ្នាក់ Silverback Film កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​។ …

ឃុត សុភចរិយា
https://bit.ly/2uy7wvi