UNESCO​ និង​ CIPL ​ធ្វើ​គម្រោង​ផ្ដល់​សិទ្ធិ​ដល់​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្ត​ ៣

អង្គការ​យូណេស្កូ (UNESCO) និង​អង្គការ​ថែរក្សា​ភាសា​ជនជាតិដើម​ភាគតិច (CIPL)​នឹងធ្វើ​ការ​ជាមួយ​យុវជន​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តព្រះវិហារ មណ្ឌលគិរី និង​រតនគិរី ដើម្បី​បង្កើន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ចំណេះដឹង​ឌីជីថល​ដល់​យុវជន​ ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​ក្នុងការ​ពង្រីក​សំឡេង និង​ភាសា​របស់​ពួកគេ​នៅតាម​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ ដោយ​ប្រើប្រាស់​ខ្លឹម​សារ​ឌីជីថល​សម្រាប់ធ្វើ​ការសម្រេច​ចិត្ត​ប្រកបដោយ​ការ​យល់ដឹង និង​ចូលរួម​ក្នុងការ​ដំ​ណើ​រ​ការអភិវឌ្ឍ​សង្គមជាតិ​។ យោងតាម​សារ​ FB ​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២៣​។ …

ជា សុខនី
https://www.postkhmer.com/national/2023-09-08-1025-254310.html