​សហជីព​រៀបចំ​ដើម្បី​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​

សហជីព​កំពុង​ត្រៀម​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​នៅ​ចុងខែ​នេះ​ ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០២០​។​ កាលពី​ខែ​មុន​ សហជីព​ មន្ត្រី​ក្រសួង​ការងារ​ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ប្រជុំ​គ្នា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​។​ នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​នេះ​ សហជីព​ និង​តំណាង​ GMAC​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួប​មន្ត្រី​ក្រសួង​ការងារ​ដាច់​ដោយឡែក​ពី​គ្នា​។​ នៅ​ខែកញ្ញា​ គ្រប់​ភាគី​ទាំងអស់​នឹង​ជួប​ពិភាក្សា​ចុង​ក្រោយ​ មុន​ពេល​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​សំរេច​នៅ​ខែតុលា​ថា​តើ​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​គួរតែ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ប៉ុន្មាន​នៅ​ឆ្នាំ​២០២០​។​ …

មុំ គន្ធា
https://www.khmertimeskh.com/50634756/unions-prepare-to-negotiate-minimum-wage/