គណៈកម្មការ ទី១០ រដ្ឋសភាឲ្យ សាលារាជធានីភ្នំពេញបំភ្លឺរឿងដំណោះស្រាយពលរដ្ឋបុរីកីឡា
គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាដែលទើបតែបង្កើតនៅអាណត្តិ ទី៥ បានដាក់លិខិតទៅសាលារាជធានីភ្នំពេញឲ្យបំភ្លឺទាក់ទិនទៅនឹងបញ្ហាដោះស្រាយសំណងជូនប្រជាពលរដ្ឋតំបន់បុរីកីឡាដែលមានជម្លោះជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច តាមរយៈក្រសួងមហាផ្ទៃ បន្ទាប់ពីក្រុមហ៊ុនបានសន្យាថា នឹងសាងសង់អគារចំនួន ១០។ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បានមានប្រសាសន៍ថា លោកបានដាក់លិខិតមួយទៅក្រសួងមហាផ្ទៃ កាលពីសប្តាហ៍មុនដើម្បីឲ្យសាលារាជធានីភ្នំពេញធ្វើការឆ្លើយតបទៅនឹងដំណើរការនៃការដោះស្រាយជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បុរីកីឡា។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xrIcOl