ទ័ពអាមេរិកបិទគេហទំព័រដែលលើកឡើងក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស
បួនថ្ងៃបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍មួយរិះគន់រដ្ឋាភិបាលក្រុងវ៉ាសីុនតោនចំពោះការគាំទ្រដល់ “កងកម្លាំងប្រដាប់អាវុធដែលរំលោភបំពាន” របស់កម្ពុជា ទំព័រហ្វេសប៊ុកមួយដែលមានរូបថតដូចបានលើកឡើងក្នុងរបាយការណ៍នេះ ត្រូវបានលុបចេញពីបណ្តាញអីុនធើណិត។ យោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា ” ឆ្មាំអង្គរ២០១៤” (Angkor Sentinel 2014) នេះគ្រប់គ្រងដោយកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាសីុហ្វិក ដែលបានឧបត្ថម្ភគាំទ្រលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរ រយៈពេល១០ថ្ងៃកាលពីខែមុននៅក្នុងខេត្តកំពង់ស្ពឺ។ លំហាត់ហ្វឹកហ្វឺនដែលធ្វើឡើងប្រចាំឆ្នាំនេះត្រូវបានលើកឡើងថា មានគោលបំណងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការបំពេញបេសកម្មផ្តល់ជំនួយមនុស្សធម៌ ឬគ្រោះមហន្តរាយ។ …
ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/14809/