ក្រសួងការបរទេសកម្ពុជា ប្រតិកម្មចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើលោក គន់ គីម និងឧកញ៉ា ទ្រី ភាព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ ប្រតិកម្មទៅលើច្បាប់សកលម៉ានីតស្គី (Global Magnitsky Act) របស់សហរដ្ឋអាមេរិកដោយបានបំពានជនជាតិកម្ពុជាដែលបម្រើការងាររដ្ឋ និងក្នុងផ្នែកឯកជនជាកម្មវត្ថុនៃវិធានទណ្ឌកម្ម ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពឯករាជភាពនៃច្បាប់ និងយុត្តិធម៌របស់កម្ពុជា។ សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថា៖ «បទបញ្ជាប្រតិបត្តិនេះ (ច្បាប់សកលម៉ានីតស្គី) គឺជាការវាយប្រហារប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិកតាមរយៈការផ្ញើសារទៅវិញទៅមកនាពេលថ្មីៗនេះរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពកម្ពុជា ហើយមានបំណងដ៏មុតមាំក្នុងការលើកស្ទួយទំនាក់ទំនងទ្វេភាគី ដោយឈរលើការគោរពគ្នាទៅវិញទៅមក»។ …
ម៉ិច ដារ៉ា
https://bit.ly/2P7fenD