អង្គការឃ្លាំមើលសិទ្ធិមនុស្ស ទាមទារឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ដោយគ្មានមូលដ្ឋានលើក្រុមជំទាស់
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានអំពាវនាវសារជាថ្មី ដោយទាមទារឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលការធ្វើទុកបុកម្នេញតាមប្រព័ន្ធតុលាការលើក្រុមសមាជិក សកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំង។ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការឃ្លំាមើលសិទ្ធិមនុស្សHuman Rights Watch ដែល VOAបានទទួល។ សេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងមានចំណងជើងថា «បញ្ឈប់ការចាប់ឲ្យទទួលទោស ដោយគ្មានមូលដ្ឋាន» បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរ គួរតែបញ្ឈប់ទាំងអស់នូវការចោទប្រកាន់ឲ្យមានទោសអំពីការប្រព្រឹត្តអំពើ«កុប្បកម្ម» ដែលមានចរិតនយោបាយប្រឆាំងនឹងសមាជិក១១នាក់ អ្នកគំាទ្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅកម្ពុជា ដែលឥឡូវត្រូវបានគេរំលាយ។ …