ពលរដ្ឋនៅព្រះវិហារ និងសៀមរាប ប្រគល់គ្រាប់កាំភ្លើងត្បាល់ និងគ្រាប់មីន ២០គ្រាប់អោយក្រុមជំនាញកំទេចចោល
គ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រ និងគ្រាប់មីនប្រឆាំងមនុស្សជាង ២០គ្រាប់ ត្រូវបានប្រជាពលរដ្ឋនៅស្រុកស្វាយលើ ខេត្តសៀមរាប និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទះឃើញ និងត្រូវបានអង្គការដោះមីនកម្ពុជា បានយកទៅដើម្បីកម្ទេចចោលដោយសុវត្ថិភាព។ អធិការស្រុកស្វាយលើ លោកវរសេនីយ៍ឯក ស៊ុន អេង បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ប្រជាពលរដ្ឋនៅភូមិអូរមានជ័យ ឃុំស្វាយលើ បានប្រទះឃើញគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រ (Mortar 60mm) ចំនួន១០គ្រាប់ នៅលើដំបូកគុម្ភឬស្សី ក្បែរដីស្រែចម្ការរបស់គាត់។ …
ប៉ិច សុធារី
https://bit.ly/31OPMu6