តម្លៃ​​​សរុប​​​នៃ​​​ទំនិញនាំ​​​ចូល​​​​​​​​​ពី​​​​​​ថៃ​​​កើន​​​ឡើង​​​ជាង​​​១៤​​​ភាគ​​​រយក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​

យោ​​​ង​​​តាម​​​ទិន្ន​​​ន័យ​​​ដែល​​​ស្ថាន​​​ទូត​​​ថៃ​​​ប្រចាំ​​​កម្ពុជា​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បង្ហាញ​​​ថា តម្លៃ​​​សរុប​​​នៃទំនិញ​​​នាំចូល​​​ពី​​​ប្រទេស​​​ថៃ​ បាន​​​កើន​​​ឡើង​​​ជាង​​​១៤​​​ភាគ​​​រយ​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ តម្លៃ​​​សរុប​​​នៃការ​​​​​​នាំ​​​ចេញ​​​របស់​​​ប្រទេស​​​ថៃ ​​​មក​​​កាន់​​​កម្ពុជា​​​ បាន​​​កើន​​​ឡើង​​​១៤,១៤​​​ភាគ​​​រយ​​​មកដល់​​​ប្រហែល​​​១,៥៥ពាន់​​​លាន​​​ដុល្លារ​​​ពី​​​ថ្ងៃទី១ ខែ​​​មករា ដល់​​​ថ្ងៃ​​​ទី​​​៣០​​​ខែ​​​មេសា គឺ​​​កើនឡើង​​​ពីចំនួន​​​​​​១,៣៥ពាន់​​​លាន​​​ដុល្លារ​​​ក្នុ​​ង​​​រយៈ​​​ពេលដូចគ្នា​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​។ …

កង សុធា
http://www.cambodiadailykhmer.com/news/15322/