លោក សៅ សុខា បញ្ជាឲ្យ​ដុត​ឡាន ២០ គ្រឿង​ ដែល​បម្រើ​ឲ្យ​បទ​ល្មើស​ព្រៃឈើ

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើ​ស​​ធន​ធាន​ធម្ម​ជាតិ​លោក​ សៅ សុខា ​កាល​ពី​ម្សិល​មិញ​ បាន​បញ្ជា​ឲ្យ​ដុត​បំផ្លាញ​រថ​យន្ត​ដែល​បម្រើ​ឲ្យ​បទ​ល្មើស​ព្រៃ​ឈើ​ចំនួ​ន​ជាង​ ២០ ​គ្រឿង​ទៀត​ ខណៈ​ក្រុម​ការ​ងារ​បាន​និង​កំពុង​ចុះ​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ចំនួន​នៅ​ស្រុក​​កោះ​ញែក​ ខេត្ត​មណ្ឌល​គិរី​ ប៉ុន្ដែ​មន្ត្រី​មិន​ទាន់​បង្ហាញ​លទ្ធ​ផល​នៅ​ឡើយ​។​​ លោក​ អេង​ ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស ​និង​ជា​អ្នក​នាំពាក្យ​គណៈ​កម្ម​​ការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​​ជាតិ​ កាល​ពី​ម្សិល​មិន​អាច​ទាក់​​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​បញ្ជា​ពី​លោក ​សៅ ​សុខា នេះ​នៅ​ឡើយ​ទេ​។​ ​…

សុទ្ធ គឹមសឿន
https://bit.ly/2KpYgPf