នគរ​បាល​ខេត្ត​ចាប់ខ្លួន​អ្នក​ភូមិ​ម្នាក់ជុំវិញការ​ប៉ះទង្គិចជាមួយ​កម្មករ​ក្រុមហ៊ុន​ខេឌីស៊ី

អ្នក​ភូមិ​អាយុ​៣៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​គាត់​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាលពី​ម្សិល​មិញ តាម​ការ​ចោទ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិសាធារណៈ​ និង​បង្ក​របួស​ស្នាម​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ក្នុង​ចំណោម​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​នា​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយមួយ​រវាង​អ្នក​ភូមិ​ និង​ក្រុម​ហ៊ុន ខេឌីស៊ី ដែលមានទំនាក់ទំនងនឹង​អ្នក​មាន​អំណាច​។ អ្នក​ភូមិ​និយាយ​ថា ក្រុម​ហ៊ុន​ ខេឌីស៊ី ដែល​ជាក្រុម​ហ៊ុន​​កាន់​កាប់​ដោយ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ដោយ​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​២០០២ ហើយ​បាន​ប្ដឹង​ទៅ​តុលាការ​កាលពី​ឆ្នាំ​២០០៧​។ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/17446/