ក្រុមអ្នកភូមិខេត្តកំពង់ឆ្នាំងរារាំងគ្រឿងចក្រមិនឲ្យរានដីមានវិវាទ
កាលពីម្សិលមិញ អ្នកភូមិប្រហែល៦០នាក់ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរារាំងត្រាក់ទ័រធុនធំពីរគ្រឿង ដែលត្រូវបានបញ្ជូនមករានព្រំដីមានវិវាទដែលពួកគាត់អះអាងថា ត្រូវបានដណ្តើមយកដោយខុសច្បាប់ដោយក្រុមហ៊ុនដែលកាន់កាប់ដោយភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍ឃុំតាជេស បានមានប្រសាសន៍ថា ក្រុមហ៊ុន KDC Inter-national ដែលកាន់កាប់ដោយអ្នកស្រី ជា ខេង បានដកត្រាក់ទ័រកាយដីនិងត្រាក់ទ័រឈូសឆាយដីរបស់ខ្លួនទៅវិញ បន្ទាប់ពីអ្នកភូមិនៅភូមិឡពាង បានគំរាមដុតគ្រឿងចក្រទាំងនោះ។ លោកបានមានប្រសាសន៍ថា “ដោយបារម្ភខ្លាចមានការប្រឈមមុខដាក់គ្នាដោយហិង្សា ខ្ញុំបានសុំឲ្យម្ចាស់គ្រឿងចក្រផ្អាកការរានដីនេះបណ្ដោះអាសន្នសិន។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15133/