ក្រុម​អ្នក​ភូមិ​ខេត្ត​កំពង់​​​ឆ្នាំងរារាំង​គ្រឿង​ចក្រ​មិន​ឲ្យ​រាន​​​ដីមាន​វិវាទ​

កាល​​​ពីម្សិលមិញ អ្នក​​​ភូមិ​​​ប្រហែល​​​៦០​​​នាក់​​​ក្នុង​​​ស្រុក​​​កំពង់​​​ត្រឡាច ខេត្ត​​​កំពង់ឆ្នាំង បាន​​​រារាំង​​​ត្រាក់​​​ទ័រ​​​ធុន​​​ធំ​​​ពីរ​​​គ្រឿង ដែល​​​ត្រូវ​​​​បាន​​​បញ្ជូន​​​មក​​​រាន​​​ព្រំដី​​​​​​មាន​​​វិវាទ​​​ដែល​​​ពួកគាត់​​​អះ​​​អាង​​​ថា ត្រូវ​​​បាន​​​ដណ្តើម​​​យក​​​ដោយ​​​​​​ខុស​​​ច្បាប់​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ភរិយា​​​លោក​​​ ស៊ុយ សែម រដ្ឋ​​​មន្ត្រីក្រសួង​​​រ៉ែ និង​​​ថាមពល​​​។ លោក ជួប ចាន់ធឿន នាយ​​​ប៉ុស្តិ៍ឃុំ​​​តាជេស បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន KDC Inter-national ដែល​​​កាន់​​​កាប់​​​ដោយ​​​អ្នកស្រី ជា ខេង បាន​​​ដក​​​ត្រាក់ទ័រ​​​កាយ​​ដីនិង​​​ត្រាក់ទ័រ​​​ឈូស​​​ឆាយ​​​ដី​​​របស់​​​ខ្លួន​​​ទៅវិញ បន្ទាប់ពី​​​អ្នកភូមិ​​​នៅ​​​ភូមិ​​​ឡពាង បាន​​​គំរាម​​​ដុត​​​គ្រឿង​​​ចក្រ​​​ទាំង​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​បារម្ភខ្លាចមានការ​​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​ដោយ​​​ហិង្សា ខ្ញុំ​​​បាន​​​សុំឲ្យ​​​ម្ចាស់​​​គ្រឿង​​​ចក្រ​​​ផ្អាក​​​ការ​​​រាន​​​ដីនេះ​​​បណ្ដោះ​​​អាសន្ន​​​សិន។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15133/