ព្នងទាមទារឲ្យដកដីសម្បទានពីក្រុមហ៊ុនភរិយាអភិបាលរងខេត្ត
សហគមន៍ជនជាតិដើមភាគតិចព្នងជាង ២០០ គ្រួសារក្នុង ខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្តឹងទៅតុលាការ និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ដើម្បីស្នើឲ្យលុបចោលដីសម្បទានសេដ្ឋកិច្ចរបស់ភរិយាអភិបាលរងខេត្តនេះនិងទាមទារសំណងដើមជ័រទឹកពីរលានដើមដែលក្រុមហ៊ុនបានកាប់មានតម្លៃ ៥០០ លានដុល្លារ។ នេះជាបណ្តឹង ទី៩ ហើយដែលសហគមន៍ ឡៅកា ២៧៣ គ្រួសារស្ថិតក្នុង សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានដាក់ប្តឹង បន្ទាប់ពីបណ្តឹងចំនួន ៨ លើកមិនត្រូវបានអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយ ពីបញ្ហារំលោភសិទ្ធិ និងឈូសឆាយបំផ្លាញធនធានព្រៃឈើពួកគាត់ ពីសំណាក់ក្រុមហ៊ុន វីឡា ឌីវិលុបមេន របស់ភរិយាលោក យឹម លុច អភិបាលរង ខេត្តមណ្ឌលគិរី។ បន្ទាប់ពីដាក់ពាក្យបណ្តឹងទៅតុលាការ ខេត្តមណ្ឌលគិរី កាលពីដើមសប្តាហ៍នេះ តំណាងពួកគាត់ចំនួន ៥ នាក់បានធ្វើដំណើរយកបណ្តឹងមកដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ ហើយបានធ្វើសន្និសីទសារព័ត៌មានមួយនៅស្នាក់ការកណ្តាលអង្គការអាដហុក ស្តីពីទំនាស់ដីធ្លីជាមួយក្រុមហ៊ុននេះអស់រយៈពេលជិត ៤ឆ្នាំ មកហើយ។ …
ផាក់ ស៊ាងលី
http://bit.ly/1G1wbUK