អ្នកភូមិមានកំហឹង សម្រុកចូលតុលាការរំដោះតំណាង ត្រូវកាត់ទោសក្នុងវិវាទដីធ្លី
ក្រុមអ្នកភូមិប្រមាណ ១៥០ នាក់ដែលមានកំហឹងបានសម្រុកចូលទៅក្នុងតុលាការខេត្តរតនគិរីកាលពីរសៀលថ្ងៃម្សិលមិញដើម្បីរំដោះតំណាងរបស់ពួកគេ ៣ នាក់បន្ទាប់ពីត្រូវបានតុលាការបើកសវនាការជំនុំជម្រះហើយកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ២ ឆ្នាំក្នុងសំណុំរឿងជម្លោះដីធ្លីជាមួយនឹងអ្នកជំនួញម្នាក់។
លោក ឆាយ ធី អ្នកសម្របសម្រួលសិទ្ធិមនុស្សប្រចាំខេត្តរតនគិរីរបស់អង្គការអាដហុកបានថ្លែងថាអ្នកភូមិប្រហែល ១៥០ នាក់ដែលតំណាងឲ្យអ្នកភូមិប្រមាណ ៣០០ នាក់ពីភូមិរូរី ឃុំកិះចុង ស្រុកបកែវ ខេត្តរតនគិរីបាននាំគ្នាសម្រុកចូលទៅក្នុងសាលាដំបូងខេត្តរតនគិរី និងបានបំផ្លាញទ្វាររបស់តុលាការ ដើម្បីជួយសង្គ្រោះតំណាងបីនាក់របស់ពួកគេពីបន្ទប់តុលាការបន្ទាប់ពីពួកគាត់ត្រូវបានកោះហៅឲ្យចូលសវនាការហើយក្រោយមកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ និងត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ …
ប៊ុត រស្មីគង្គា
http://bit.ly/1NrrNTz