ក្រុម​ពលរដ្ឋ​សុំ​អន្ដរាគមន៍​ពី​រឿង​ដែល​គេ​មិន​ធ្វើ​អត្ដសញ្ញាណ​ប័ណ្ណ​ឲ្យ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង​ ១០០ ​គ្រួសារ​ក្នុង​ស្រុក​បកែវ​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​រតនគិរី និង​ក្រសួង​មហាផ្ទៃ​បន្ទាប់ពី​នគរបាល​បដិសេធ​ដោយ​មិន​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ និង​ឯកសារ​ផ្សេងៗ​ជូន​ពួកគាត់។

ប្រជាពលរដ្ឋ​នៅ​ភូមិ​បឡយ ឃុំ​កិះចុង ស្រុក​បកែវ​ចំនួន​ ១១២ ​គ្រួសារ​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​លិខិត​ទៅ​នគរបាល​ខេត្ត​រតនគិរី និង​ក្រសួង​មហាផ្ទៃ​តាមរយៈ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​កាលពី​ម្សិលមិញ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​គ្រួសារ និង​ប័ណ្ណ​បោះឆ្នោត​ជូន​ពួកគាត់។ …

ផាក់ ស៊ាងលី
http://bit.ly/1mfkjJ2