ជន​ជាតិ​ភាគ​តិច​ស្នើឲ្យ​រដ្ឋាភិបាល​លុប​ចោល​ក្រុម​ហ៊ុន​ដី​សម្បទាន​វៀតណាម

ជន​ជាតិ​ដើម​ភាគ​តិច​ជាង​ ១០ ​នាក់​តំណាង​ ៣៨៤ ​គ្រួសារ​ក្នុង​ស្រុក​អណ្តូង​មាស​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​លុប​ចោល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ វៀតណាម មួយ ដោយ​ចោទ​ប្រកាន់​ថា បាន​ឈូស​ឆាយ​ព្រៃឈើ​អស់​ ១៥០ ហិកតា និង​រុក​រក​រ៉ែ​មាស​ខុស​ច្បាប់។ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចទំពួន ​និង​ចារ៉ាយ​ ចំនួន​ ១២ ​នាក់​ដែល​អះ​អាង​ថា ជា​តំណាង​ពលរដ្ឋ​ ៣៨៤ ​គ្រួសារ​រស់​នៅ​ក្នុង​ឃុំ​ ម៉ាលិក ​ស្រុក​អណ្តូង​មាស ​ខេត្ត​រតនគិរី​បាន​ផ្តិត​មេដៃ​លើ​លិខិត​រួមមួយ ហើយ​បាន​ផ្ញើ​ជូន​ប្រមុខ​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា​តាម​រយៈ​អង្គការ​អាដហុក​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​សុក្រ​ សប្តាហ៍​មុន ដើម្បី​ប្តឹង​សុំ​លុប​ចោល​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ជាំង​លី​ អ៊ិន​វ៉េស​មែន ខូអិល​ធីឌី (Jing Ly Investment Col.Ltd) សហគមន៍​បាន​បញ្ជាក់​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ​ ២០១១ ​មក​ ក្រុម​ហ៊ុន​ ជាំង​លី ​បាន​ឈូស​ឆាយ​រំលោភ​ដីព្រៃ​ ១៥០ ហិកតា កាប់​បំផ្លាញ​ព្រៃ​ស្រោង ​និង​រុក​រក​ធន​ធាន​រ៉ែ​មាស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌​យើង​ខ្ញុំ»។ …

ផាក់ ស៊ាងលី
http://bit.ly/15yYMSI