ក្រសួងប្រាប់ពលរដ្ឋកុំឲ្យទៅទន្រ្ទានដីរដ្ឋ និងព្រមានប្រើវិធានការច្បាប់
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវសាជាថ្មីពីម្សិលមិញ ដល់ប្រជាពលរដ្ឋស្លូតត្រង់កុំឱ្យចាញ់បោកមេខ្យល់ខិលខូច និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់ លើករណីឈូសឆាយ កាប់ឆ្ការ រុករានទន្រ្ទានដីព្រៃរបស់រដ្ឋ បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រឈមចំពោះមុខច្បាប់។ លោកថ្លែងថា ខណៈទីផ្សារដីធ្លីនៅកម្ពុជាមានតម្លៃខ្ពស់ ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បីរំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេស កម្ពុជា ដោយខុសច្បាប់ ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងពេលខ្លះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិ ត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនក៏មាន។ …
វ៉ន ដារ៉ា
https://bit.ly/2IH90ZR