ក្រសួង​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​ទន្រ្ទាន​ដី​រដ្ឋ​ និង​ព្រមាន​ប្រើ​វិធានការ​ច្បាប់

រដ្ឋ​លេខា​ធិការ​ និង​ជាអ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក​ នេត្រ ភក្ត្រា ​បាន​អំពាវ​នាវ​សា​ជាថ្មី​​ពី​ម្សិល​មិញ​ ដល់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់កុំ​ឱ្យ​ចាញ់​បោក​មេខ្យល់​ខិល​ខូច​ និង​ស្នើ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្ម​ភាព​ខុស​ច្បាប់ លើ​​ករណី​ឈូស​ឆាយ​ កាប់​ឆ្ការ រុករាន​ទន្រ្ទាន​ដីព្រៃ​របស់​រដ្ឋ​ បើមិន​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ លោក​ថ្លែង​ថា ខណៈ​ទីផ្សារ​ដីធ្លី​នៅ​កម្ពុជា​​មាន​តម្លៃ​ខ្ពស់ ក្រុម​មេខ្យល់​ជា​ជន​ខិល​ខូច​មួយ​ចំនួន​បាន​ប្រើប្រាស់​ប្រជា​ពលរដ្ឋ​ជា​ខែល ​ដើម្បី​រំលោភ​បំពាន​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​រដ្ឋ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ ឧទ្យានជាតិ​ និង​តំបន់​ការពារ​ធម្ម​ជាតិ​នានា​ ក្នុង​ប្រទេស ​កម្ពុជា ​ដោយ​ខុស​ច្បាប់ ​ដើម្បី​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ​និង​ពេល​ខ្លះ​ក្រុម​ជន​ខិល​ខូច​បាន​ប្រើ​ប្រាស់​ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ ឱ្យ​បំពាន​ចូលកាន់​កាប់​ដីធ្លី​ដែលមាន​កម្ម​សិទ្ធិ ​ត្រឹម​ត្រូវ​ដើម្បី​យក​មក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ក៏មាន។ …

វ៉ន ដារ៉ា
https://bit.ly/2IH90ZR