អ្នក​កៀនឃ្លាំង​សុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ដី​គាត់​ពី​គម្រោង​អភិវឌ្ឍន៍

អ្នក ភូមិ​កៀនឃ្លាំង ជិត ១០០ គ្រួសារ​ដែល​ប្រឈម​នឹង​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​រណប ជ្រោយចង្វា កាល​ពី​ម្សិលមិញ​បាន​ដាក់​សំណើ​ឲ្យ​អាជ្ញាធរ​រាជធានី​កាត់​ដី​ភូមិ​គាត់​ចេញ​ពី​គម្រោង​មួយ​នេះ។ លោក រិទ្ធិ ឌីណា តំណាង​សហគមន៍ ភូមិ​កៀនឃ្លាំង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ពី​ព្រឹក​ម្សិលមិញ​ពួក​គាត់​បាន​ចែក​កម្លាំង​គ្នា​ទៅ​ដាក់​សំណើ​នៅ​សាលា សង្កាត់​ព្រែកលៀប សាលា ខណ្ឌ​ឫស្សីកែវ និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន អូស៊ីអាយស៊ី OCIC ឲ្យ​កាត់​ដី​ភូមិ​គាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​រណប ជ្រោយចង្វារ។ លោក​បន្ត​ថា សំណើ​នោះ​មាន​ផ្ដិត​មេដៃ​ម្ចាស់​ដី​ពិត​ប្រាកដ​ចំនួន ៨០ គ្រួសារ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់ ផ្ដល់​ដោយ​អាជ្ញាធរ​សម័យ​រដ្ឋ​កម្ពុជា​និង​បន្ត​មក មុន​ច្បាប់​ភូមិបាល​អនុម័ត។ លោក​ថា៖ «ការ​ពិត​យើង​រីករាយ​គាំទ្រ​ឲ្យ​មាន​ការ​អភិវឌ្ឍ ប៉ុន្តែ​យើង​ក៏​មិន​ចង់​ដោះ​ដូរ​ដីធ្លី​និង​ផ្ទះ​សម្បែង​យើង ជាមួយ​ក្រុមហ៊ុន​ដែរ។» …

ឃុត សុភចរិយា
http://bit.ly/1ksET4C