មន្ត្រី​ស្នើ​ឲ្យ​អ្នក​រស់​នៅ​ក្បែរ​ទំនប់​តាម៉ុក​ប្រយ័ត្ន​ខណៈ​កម្ពស់​ទឹក​ឡើង​ហួស​កំណត់

មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ​ កាលពី​ម្សិលមិញ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ទំនប់​បង្ហៀរទឹក​តា​ម៉ុ​ក​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​-​ស្រុក​អន្លង់​វែង​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ ខណៈ​កម្ពស់​ទឹក​នៅ​ក្នុង​តំបន់​នោះ​បាន​ហក់​ឡើង​ផុត​ពី​ចំណុច​នៃ​ការ​ប្រកាស​អាសន្ន​ ប្រមាណ​០,៣​ម៉ែត្រ​។​ លោក​ ឃិ​ន​ ញាណ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​នៅ​ពេល​នេះ​ កម្ពស់​ទឹក​នៅ​តំបន់​ទំនប់​អាង​បង្ហៀរទឹក​តា​ម៉ុ​ក​ បាន​ហក់​ឡើង​ដល់​ ៣,២០​ម៉ែត្រ​ខ្ពស់​ជាង​កម្រិត​នៃ​ការ​ប្រកាស​អាសន្ន​ចំនួន​ ០,៣​ម៉ែត្រ​ ហើយ​យោង​តាម​ការ​ព្យាករ​អាកាសធាតុ​ទឹកភ្លៀង​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​។​ …​

ឃុត សុភចរិយា
http://bit.ly/2cxN4is