លក្ខខណ្ឌ​ការងារ និង​ថ្លៃ​ឈ្នួល​កម្មករ​សំណង់​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ការដ្ឋាន​សំណង់

ខណៈ​វិស័យ​សំណង់​រីកចម្រើន​បាន​ទាក់ទាញ​អ្នក​រស់នៅ​ជនបទ​មក​ធ្វើការ​នៅ​ទីក្រុង​លក្ខខណ្ឌ​ការងារ​សំណង់​មាន​ភាព​ខុស​គ្នា​រវាង​ការ​ធ្វើ​សំណង់​នៅ​តាម​អគារ​ខ្ពស់ៗ និង​នៅ​តាម​ការដ្ឋាន​សំណង់​បូរី​ទាំង​ថ្លៃ​ឈ្នួល និង​ការ​រស់នៅ​។

យោង​តាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​ត្រូវការ ១៦០ ០០០ នាក់​សម្រាប់​វិស័យ​សំណង់​ខណៈ​របាយការណ៍​ពី ANZ បាន​ឲ្យ​ដឹង​ថា​ការ​កើនឡើង​ថ្លៃ​ឈ្នួល​គឺ​នៅក្នុង​ចន្លោះ​ឆ្នាំ​ ២០១៣ និង​ ២០១៤ ហើយ​កម្មករ​សំណង់​ជំនាញ​ទទួល​បាន ៨ ​ដុល្លារ​ក្នុង​មួយ​ថ្លៃ និង​អ្នក​មិន​មាន​ជំនាញ​ទទួល​បាន​ ៦ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ …

Kali Kotoski និង ស៊ុំ ម៉ាណេត
http://bit.ly/1Nf4LyQ