របាយការណ៍ៈ​អំពើពុក​រលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា

ការ​រំលោភ​បំពាន ការ​រើស​អើង ការ​កេង​ប្រវ័ញ្ច​ អំពើពុក​រលួយ ​ឥទ្ធិពល​នៃ​ថ្នាក់​ដឹក​នាំ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ដ៏​មាន​អំណាច​ បាន​កំពុង​កើត​មាន​ឡើង​និង​ជា​លក្ខណៈ​ប្រព័ន្ធ ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​ជា​បាន​ចាប់​ផ្តើម​ជំហាន​ក្នុង​ការ​កែ ទម្រង់​ក៏​ដោយ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ។ យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ម្សិលមិញ មាន​កម្រាស់​៤០​ទំព័រ​ ដែល​មាន​ចំណង​ជើង​ថា​ «សិទ្ធិ​នៅ​លើ​ការ​ទិញ​ដូរ ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​» បាន​ឲ្យ​ដឹង​ថា​ ការ​រំលោភ​បំពាន ការ​រើស​អើង ការ​កេង​ប្រវ័ញ្ច​ អំពើ​ពុករលួយ ឥទ្ធិពល​នៃ​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ដ៏​មាន​អំណាច​ បាន​កំពុង​កើត​មាន​ឡើង​និង​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​ជា​បាន​ចាប់​ផ្តើម​ជំហាន​ក្នុង​ការ​កែ​ទម្រង់​ក៏​ដោយ ក៏​ឧបសគ្គ​មួយ​ចំនួន​នៅ​តែ​កើត​មាន​។ នៅ​ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា៖​«អ្នក​ដែល​មិន​មាន​ថវិកា​ រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ខ្លាំង​ ដោយ​ពួក​គាត់​ជា​និច្ច​កាល​គេង​នៅ​លើ​កម្រាល​ឥដ្ឋ​ផ្ទាល់​ ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​មិន​សមរម្យ​ និង​ក្នុង​ករណី​ខ្លះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ក្រៅ​បន្ទប់​ឃុំ​ឃាំង​ថែម​ទៀត​ផង​។ ការ​ទទួល​បាន​សិទ្ធិ​ពិសេស ​ទទួល​បាន​ដោយ​សារ​តែ​ការ​ចំណាយ​លុយ»។ …

ម៉ៃ ទិត្យថារ៉ា និង Alice Cuddy
http://bit.ly/1yIu9YU