ACU រៀបចំ​បង្កើត​ច្បាប់​ការពារ​សាក្សី

 អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ខែ​តុលា​ឆ្នាំ ២០១៥ នេះ​បាន​ចាប់​ផ្តើម​រៀបចំ​ក្រុម​ការងារ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តី​ពី​ការ​ «ការពារ​សាក្សី និង​ប្រភព​​ផ្តល់​ព័ត៌មាន»​ ដែល​ជា​ច្បាប់​ទូទៅ​ថ្មី​មួយ​មិន​ត្រឹម​តែ​ការពារ​អ្នក​ផ្តល់​រឿង​អំពើ​ពុករលួយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​សម្រាប់​ការពារ​ដល់​សាក្សី​​ទាំងអស់​ដែល​ប្រឈម​នឹង​រឿង​ក្តីក្តាំ​ផ្សេងៗ​ក្នុង​តុលាការ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​តាម​ពិត​ក្រសួង​យុត្តិធម៌​បាន​ដើរ​តួ​ក្នុង​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី​តែ​ត្រូវ​បង្វែរ​មក​ឲ្យ​អង្គភាព​ជា​​អ្នក​រៀបចំ​វិញ​ហើយ​ច្បាប់​ថ្មី​នេះ​នឹង​គ្របដណ្តប់​ទូទៅ​​​​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​នៅ​តុលាការ​មាន​ការ​ប្រឆាំង​ភេរវកម្ម ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស គ្រឿង​ញៀន និង​ការ​ប្រឆាំង​បទល្មើស​ផ្សេង​ទៀត។ …

ឆាយ ច័ន្ទនីដា
http://bit.ly/1ObIaVB