រោងចក្រ​ពីរ​នៅ​ក្រុង​បាវិត​បញ្ឈប់​កម្មករ​ខ្មែរ​យក​កម្មករ​វៀតណាម

រោងចក្រ​ពីរ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan ក្រុង​បាវិត បាន​បញ្ឈប់​កម្មករ​ខ្មែរ​ជាង ៤០​នាក់ ហើយ​ដាក់​ជំនួស​នូវ​កម្មករ វៀតណាម ប្រមាណ ១០ នាក់។ ការ​បញ្ឈប់​កម្មករ នៅ​រោងចក្រ​កាត់ដេរ Best Way និង Fico បាន​ធ្វើ​ឡើង​ដោយ​ថ្នាក់​គ្រប់​គ្រង​រោងចក្រ ជា​វិធីសាស្រ្ត​សងសឹក​ចំពោះ​កូដកម្ម​ខ្នាត​ធំ​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​បិទ​ទ្វារ​ជាច្រើន​ថ្ងៃ ហើយ​កម្មករ​បាន​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​រោងចក្រ។ នេះ​បើ​តាម​លោក មាស សុខណា មន្រ្តី​សហជីព​ចលនា​សមូហភាព​របស់​កម្មករ។ …

សេន ដាវិត
http://www.postkhmer.com/national/1-national-news/114429-2014-05-16-03-48-04