នាយករដ្ឋមន្ត្រីស្នើឲ្យបើកថ្នាក់អក្ខរកម្មតាមរោងចក្រ
នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រធានរោងចក្រសហគ្រាសនិងក្រុមហ៊ុនឯកជន ដោយសុំឲ្យជួយជំរុញបើកថ្នាក់អក្ខរកម្មជូនកម្មកររោងចក្រដើម្បីជាប្រយោជន៍របស់ពួកគេនិងម្ចាស់រោងចក្រសហគ្រាស ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា ធ្វើបែបនេះគ្មានប្រយោជន៍ទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការអក្ខរកម្មជាតិ ឆ្នាំ២០១៥ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃចន្ទថា៖ «ខ្ញុំសុំយកឱកាសនេះអំពាវនាវដល់ផ្នែកឯកជនដែលមានរោងចក្រ សហគ្រាស ខិតខំពិនិត្យមើលនៅក្នុងចំណោមកម្មករ កម្មការិនីរបស់យើងដែលគាត់មិនចេះអក្សរធ្វើម៉េចឲ្យមានថ្នាក់បង្រៀនអក្ខរកម្មដើម្បីឲ្យគាត់បានចេះអក្សរ ផ្គួបផ្សំនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ»។ …
មុំ គន្ធា
http://bit.ly/1BSnqNw