កម្មករ​នឹង​ទទួល​បានការ​ធានា​សុខភាព​

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ ការងារ​ នឹង​បង្កើត​ការ​ធានា​រ៉ាប់រង​សុខភាព​កម្មករ​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​ ដើម្បី​ផ្តល់​ការ​ធានា​រ៉ាប់រង​សម្រាប់​ជំងឺ​ទូទៅ​របស់​កម្មករ​ដែល​មិនមែន​បណ្តាល​មក​ពី​គ្រោះថ្នាក់​ក្នុង​ការងារ​។​ ​លោក​ អ៊ុ​ក​ សមវិទ្យា​ នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​ បេឡា​ជាតិ​នឹង​បង្កើត​គម្រោង​ថ្មី​មួយទៀត​គឺ​របប​ធានា​រ៉ាប់រង​សុខភាព​ដល់​កម្មករ​នៅ​ពាក់កណ្តាល​ ឆ្នាំ​២០១៤​ នេះ​ ដើម្បី​ធានា​រ៉ាប់រង​ដល់​សុខភាព​កម្មករ​ដែល​មាន​ជំងឺ​ទូទៅ​មាន​ន័យ​ថា​ ជា​ជំងឺ​ដែល​មិន​បណ្តាល​មក​ពី​គ្រោះថ្នាក់​ក្នុង​ការងារ​។​ …

សែន ដាវិត
http://www.postkhmer.com/national/1-national-news/112711-2014-04-02-02-53-15